ហូបកាហ្វេ​ ពិភាក្សានយោបាយ​​ សរសេរទស្សនៈ

កុម្ភះ

06

ទស្សនៈរបស់យុវជនកម្ពុជាលើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា

main-image

របៀបវារៈសំខាន់ៗ

សួស្តី! ក្រុមកាហ្វេនយោបាយ #Politikoffee សូមជម្រាបថា ក្នុងសប្តាហ៍នេះ យើងនឹងធ្វើកិច្ចពិភាក្សាប្រចាំសប្តាហ៍នៅការិយាល័យមូលនិធិ Konrad-Adenauer-Stiftung Cambodia ប្រចាំរាជធានីភ្នំពេញ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២ៈ៣០នាទី ដល់ម៉ោង ៤ៈ៣០នាទីរសៀល។ខុសសព្វមួយដង យើងមានសេចក្តីសោមនស្សរីករាយ ដែលនឹងរៀបចំកិច្ចពិភាក្សាតុមូលក្នុងសប្តាហ៍នេះ។ កិច្ចពិភាក្សានេះមិនមានវត្តមានរបស់វាគ្មិនណាម្នាក់ចូលរួមទេ តែកិច្ចពិភាក្សាតុមូលនេះនឹងអនុញ្ញាតអោយអ្នកចូលរួមចែករំលែក និងផ្តលយោបល់ផ្សេងៗក្រោមប្រធានបទ “ទស្សនៈរបស់យុវជនកម្ពុជាលើរដ្ឋប្រហារនៅមីយ៉ាន់ម៉ា”១. ស្ថានភាពទូទៅ៖ នយោបាយ សេដ្ឋកិច្ច និង អស្ថិរភាពសង្គម២. មូលហេតុនៅពីក្រោយអស្ថិរភាព និងការឆ្លុះបញ្ចាំងពីសង្គមកម្ពុជា៣. ជោគវាសនានៃប្រជាធិបតេយ្យរបស់មីយ៉ាន់ម៉ា ៖ តើប្រជាជនមីយ៉ាន់ម៉ានឹងតស៊ូយកប្រជាធិបតេយ្យមកវិញដែរឬទេ? តើនឹងមានអ្វីកើតឡើង?សូមអ្នកចូលរួមទាំងអស់ មេត្តាត្រៀមខ្លួនក្នុងការចែករំលែកចំណេះដឹងទូទៅអំពីប្រធានបទខាងលើ។ដោយគោរពតាមគោលការណ៍សុវត្ថិភាពរបស់ក្រសួងសុខាភិបាល យើងលើកទឹកចិត្តអ្នកចូលរួមទាំងអស់ឱ្យពាក់ម៉ាសគ្រប់ៗគ្នា។ ជួបគ្នាថ្ងៃសៅរ៍ នៅការិយាល័យមូលធិនិ Konrad-Adenauer-Stiftung Cambodia!

ការពិពណ៌នា

ទីកន្លែង