ហូបកាហ្វេ​ ពិភាក្សានយោបាយ​​ សរសេរទស្សនៈ

មីនា

06

ការពង្រីកអំណាចផ្តាច់ការនៅអាស៊ីអាគ្នេយ៍

main-image

របៀបវារៈសំខាន់ៗ

សួស្តី! #ក្រុមកាហ្វេនយោបាយ សូមជម្រាបថា ក្នុងសប្តាហ៍នេះ យើងនឹងធ្វើកិច្ចពិភាក្សាប្រចាំសប្តាហ៍តាមរយៈបន្ទប់ប្រជុំ Zoom Meeting នៅថ្ងៃទី ៦ ខែ មិនា ឆ្នាំ២០២១ វេលាម៉ោង ២ៈ៣០នាទី ដល់ម៉ោង ៤ៈ០០នាទីរសៀល។ យើងមានសេចក្តីសោមនស្សរីករាយ ដែលមានវត្តមានរបស់លោក គឹម សុខ អ្នកសង្កេតតាមដាន និងវិភាគនយោបាយ និងជាអតីតគ្រូបង្រៀន នៅសកលវិទ្យាល័យជាតិ និងអន្តរជាតិ។ប្រធានបទសម្រាប់កិច្ចពិភាក្សានាសប្តាហ៍នេះគឺៈ "ការពង្រីកអំណាចផ្តាច់ការនៅអាស៊ីអាគ្នេយ៍" - ផលប៉ះពាល់នៃលទ្ធិប្រជាធិបតេយ្យនៅអាស៊ីអាគ្នេយ៍៖ តើវាកំពុងតែធ្វើឱ្យមានភាពភាន់ច្រឡំនៅក្នុងតំបន់និងទូទាំងពិភពលោកមែនទេ?- កូវីត១៩៖ ពេលវេលាដ៏ប្រពៃ ដើម្បីបង្ក្រាបសង្គមស៊ីវិល អ្នកនយោបាយប្រឆាំង និងអ្នកសារព័ត៌មានយ៉ាងងាយស្រួល?- ករណីនៅមីយ៉ាន់ម៉ា និងឥទ្ធិពលរបស់វាមកលើរដ្ឋាភិបាលប្រទេសក្នុងអាស៊ានសូមធ្វើចុះឈ្មោះតាមរយៈដំណរភ្ជាប់នេះ៖ https://bit.ly/3sMtq6pសូមធ្វើការចូលមកកាន់បន្ទប់ប្រជុំ Zoom Meeting យ៉ាងហោចណាស់ ១០ នាទីមុននឹងកិច្ចពីភាក្សាចាប់ផ្តើម។ ដើម្បីទទួលបានពត៌មានរហ័សពីក្រុម Politikoffee អ្នកអាចចូលទៅកាន់តេឡេក្រាម Channel របស់យើងតាមរយៈតំណរភ្ជាប់៖ https://t.me/politikoffee 

ការពិពណ៌នា

​ ទីកន្លែង